តំបន់ទេសចរណ៍កម្ពុជា
មើលថ្ងៃលិចនៅប្រាសាទជ្រុង
ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ។បើយើងចង់ទៅទស្សនាថ្ងៃលិចកន្លែងដ៏ពិសិដ្ឋគ្មានពីរនៃប្រាសាទជ្រុងនោះយើងគ្រាន់តែចូលពីខ្លោងទ្វារ
ខាងត្បូងនៃប្រាសាទអង្គរធំហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនោះ យើងនឹងបានឃើញប្រាសាទតូចមួយទីនោះហើយដែលជាប្រាសាទជ្រុង។ការធ្វើដំណើរតាមផ្លូវនេះវាលំបាកបន្តិច គឺអាចធ្វើដំណើរបានតែថ្មើរជើង តែប៉ុណ្ណោះ
នៅតាមផ្លូវយានយន្តមិនអាចធ្វើដំណើរបានឡើយ ហើយជាញឹកញាប់គេសង្កេតឃើញមានដើមឈើបាក់សង្កត់លើផ្លូវជាហេតុដែលមិនអាចឱ្យយានយន្តទៅបានប៉ុន្តែគេអាចទៅទស្សនាថ្ងៃលិច នៅប្រាសាទជ្រុងបានដោយងាយស្រួល ដោយ
គ្រាន់តែធ្វើដំណើរដោយជិះទូកចែវរបស់ គង្គាអង្គរ តាមដងទន្លេអុំ គេអាចគយគន់
នូវទេសភាពព្រៃព្រឹក្សា និង មច្ឆជាតិតែប្រមាណ ២០ នាទីនោះ យើងនឹងបាន
ទៅដល់កន្លែងកាច់ជ្រុងនៃទន្លេអុំ ហើយបន្តដំណើរឡើងប្រាសាទជ្រុងតាមផ្លូវចូល
មួយដែលគេស្គាល់ថារន្ធត្រដេវនោះនឹងបានដល់ប្រាសាទជ្រុង។
ចំណុចដ៏ពិសិដ្ឋនៃការទស្សនាថ្ងៃលិចនៅប្រាសាទជ្រុងដែលមានទិដ្ឋភាពខុសពីការទស្សនាថ្ងៃលិចនៅកំពូល ប្រាសាទភ្នំបាខែងនោះគឺថាការទស្សនាថ្ងៃលិចនៅទីនេះវាហាក់បីដូចជាយើងបានឃើញព្រះទិនក្ស័យយាង
ចូលទិវង្គតសន្សឹមៗចំនួនពីរដំណាលគ្នាដោយមួយអង្គបានធ្វើដំណើរថយក្រោយបន្តិចម្តងៗរហូតរលុបបាត់ស្រមោលនៅជើងមេឃនិងមួយអង្គទៀតហាក់បីដូចជា ព្រះអង្គកំពុងយាងចុះទៅក្នុងទន្លេអុហើយរលុបបាត់ស្រមោលបន្តិចម្តងៗ ដោយជំនួសមកវិញនូវស្បៃរាត្រីកាលដែលមានព្រះចន្ទចាំងពន្លឺក្រហមប្រឿងៗដែលកំដរទៅដោយតន្ត្រីធម្មជាតិបន្លឺឡើងដោយខ្យល់ជំនោររាត្រីទៅប៉ះនឹងព្រៃព្រឹក្សាលាយឡំជាមួយនឹងសំឡេងសត្វព្រៃយំរំពងព្រៃ
ខ្ទ័រជាមួយនឹងទឹកទន្លេអុំរឹតតែធ្វើឱ្យទីនេះមានភាពអស្ចារ្យទ្វេឡើងថែមទៀត។អ្វីដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅទស្សនា
ថ្ងៃលិចនៅប្រាសាទជ្រុងមានការសោកសង្វេគនោះគឺប្រាសាទដ៏តូចច្រឡឹងមួយនេះទទួលរងនូវការបាក់បែក
ខ្ទេចខ្ទាំយ៉ាងដំណំនាសម័យស្រុកមានសង្គ្រាម ហើយ
អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និង ស្រងាកចិត្តនោះប្រាសាទនេះហាក់បីដូចជាត្រូវបានគេបោះបង់ឱ្យកំព្រាឯកាទៅវិញ។
នៅទីនោះក្រៅពីមានការទ្រទប់ខ្លោងទ្វារចូលប្រាសាទដែលទំនងធ្វើជាយូរឆ្នាំមកហើយនោះ ពុំមានការជួសជុលអ្វីទៀតឡើយសូម្បីតែស៊ុមដែលសរសេរដាក់ស្លាកសញ្ញាប្រាសាទជ្រុងក៏ត្រូវសត្វកណ្តៀរស៊ីសឹងមើលមិនយល់ផង ។បើតាមការឱ្យដឹងរបស់មន្ត្រីអាជ្ញាធរអប្សរាមួយរូបដែលសុំមិនបញ្ចោញ
ឈ្មោះបាននិយាយថា អាជ្ញាធរអប្សរាកំពុងរៀបចំធ្វើការជួសជុលនិងអភិរក្សប្រាសាទជ្រុងនេះឡើងវិញពីព្រោះទីនេះជាទីកន្លែងទស្សនាថ្ងៃលិចដ៏គួរឱ្យទាក់
ទាញបំផុតនាពេលបច្ចុប្បន្ននេះ ។
ប្រវត្តិប្រាសាទជ្រុង
បើតាមឯកសារដែលស្រាវជ្រាវនិងចងក្រងដោយគង្គាអង្គររបស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា
ប្រាសាទជ្រុងគឺជាប្រាសាទតូចច្រឡឹងល្អប្រណីតមួយដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើកអមដោយចម្លាក់
អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។ តួប៉មប្រាសាទនេះបែរមុខ
ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម
មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ
ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង
ទិសបស្ចិម ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្ត
របស់ព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុងគឺជា
ហោត្រ័យឬបណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នាយ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ
ចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ រហូតមកទល់
ពេលនេះ ប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និង
ការបំផ្លិចបំផ្លាញរបស់មនុស្ស ។
No comments:
Post a Comment