ខេត្តព្រះសីហនុ
តំបន់កម្សាន្តធម្មជាតិនៅក្នុង
ខេត្តនេះចែកចេញជា៣ផ្នែកគឺ តំបន់កម្សាន្តឆ្នេរក្រុង
តំបន់កម្សាន្តកោះ និងតំបន់ កម្សាន្តទឹកសាប។
-តំបន់កម្សាន្តឆ្នេរក្រុង
ជា
តំបន់ដែលមានឆ្នេរឋិតនៅជាប់នឹងក្រុងតែម្ដង
ដែលទេសចរអាចធ្វើដំណើរតាមរថយន្តទៅកម្សាន្តបាន។
តំបន់នេះមានឆ្នេរខ្សាច់សក្បុស
ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់គួរឱ្យចង់ងូត។ ឆ្នេរនៅតំបន់
នេះមានដូចជា ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរ៧ជាន់ ឆ្នេរដើមជ្រៃ
ឆ្នេរឯករាជ្យ ឆ្នេរសមុទ្ររាម ជាដើម។
-តំបន់កម្សាន្តកោះ
គេ
អាចធ្វើដំណើរតាមទូក
ឬកាណូតដើម្បីទៅកម្សាន្តនៅកោះមួយចំនួនដែលមានទីតាំងជិតៗ
ខេត្តព្រះសីហនុ ដូចជា កោះថ្មី កោះតាកៀវ កោះឬស្សី កោះពស់ជាដើម។
តំបន់កោះទាំងនេះមានទេសភាពស្រស់ស្អាតព្រមទាំងមានឆ្នេរខ្សាច់ដ៏
ត្រកាលផងដែរ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់កោះ
ព្រោះមានទេសភាពគួរឱ្យទាក់ចិត្តជាមួយនឹងទឹក សមុទ្រថ្លាយង់
មានទាំងឆ្នេរខ្សាច់សក្បុស និងធម្មជាតិព្រៃភ្នំ ប្រណីតៗ ទៀតផង។
-តំបន់កម្សាន្តទឹកសាប
ស្ថិតនៅក្នុង
ខណ្ឌព្រៃនប់ មានចម្ងាយ៧គីទ្បូមែត្រពីទីក្រុងព្រះសីហនុ
រួចបត់ឆ្វេងចូលតាមផ្លូវ ដីក្រហមចម្ងាយ ជាង៩គីទ្បូមែត្រទៀត។
ទឹកជ្រោះនៅក្បាលឆាយមានប្រភពផ្សេងពីបណ្ដាភ្នំតាមតំបន់មាត់សមុទ្រ។
ទឹកជ្រោះក្បាលឆាយ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៦០
ហើយរហូតមកដល់ឆ្នាំ១៩៦៣ វាត្រូវបានគេរៀបចំធ្វើជាប្រភពទឹកស្អាត
សម្រាប់ផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ប៉ុន្តែការរៀបចំនេះត្រូវបរាជ័យ
ហើយបានក្លាយទៅជាជំរំលាក់ខ្លួនរបស់ពួកខ្មែរ ក្រហមទៅវិញ។
ក្នុងឆ្នាំ១៩៩៧ តំបន់ក្បាលឆាយត្រូវបាន
ផ្លាស់ប្ដូរអោយក្លាយទៅជាតំបន់អភិវឌ្ឍន៍ រហូតមកដល់ ឆ្នាំ១៩៩៨
ក្បាលឆាយត្រូវបានដេញថ្លៃដោយក្រុមហ៊ុនមួយដើម្បីធ្វើការ សាងសង់ផ្លូវ
និងផ្លាស់ប្ដូរតំបន់នេះអោយក្លាយជាមណ្ឌលទេសចរសំរាប់ភ្ញៀវទេសចរជាតិ
និងអន្តរជាតិ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអភិវឌ្ឍតំបន់នេះអោយក្លាយ
ទៅជាកន្លែងផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុផងដែរ។
ទេសចរភាគច្រើនជាជនជាតិខ្មែរដែលមកពីទី
កន្លែងផ្សេងៗដូចជាខេត្តព្រះសីហនុ កោះកុង ខេត្តកំពត និងក្រុងភ្នំពេញ
ដែលពួកគេចូលចិត្តទៅកម្សាន្តជាលក្ខណ
គ្រួសារដោយមានរៀបចំអាហារសម្រាប់ទទួលទានរួចស្រេចផងដែរ។
No comments:
Post a Comment