ភ្នំបូកគោ
ភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២ គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិង បក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយមាន ចម្ងាយ៧គីឡូម៉ែត្រពីបុរីនេះ កន្លែងដែលអាចហែលទឹកបានស្ថិតនៅឯទឹកធ្លាក់ពពកវិល។ អ្នកទេសចរអាចងូត និងហែលទឹកលេងកម្សាន្តនៅទីនោះបានផងដែរ៕បទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។
ទឹកឈូរ
កាត់តាមដងស្ទឹងដ៏ធំមួយនៅក្រុងកំពត
និងបត់ស្តាំតាមផ្លូវមួយដែលមានចម្ងាយ៧គីឡូម៉ែត្រ លោក អ្នក
នឹងប្រទះភ្នែកឃើញផ្លូវទឹកមួយគួរជាទីចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង
។ ទីនោះត្រូវបានគេស្គាល់ថារមណីយដ្ឋានទឹកឈូ។ រមណីយដ្ឋានទឹកឈូនេះ
មានទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ នៅកន្លែងដ៏មនោរម្យមួយនេះ
មានហាងលក់អាហារច្រើនកន្លែង ដោយមានលក់ចាប់ពីផ្លែឈើ
រហូតដល់មាន់ខ្វៃនិងត្រីអណ្តែងអាំងជាដើម៕
ចម្ការធុរេន
ក្រោយពីកម្សាន្ត
រីករាយនៅឯទឹកឈូ រួចហើយ សូមលោកអ្នកកុំភ្លេចទៅកាន់ចម្ការធុរេន
ដើម្បីភ្លក់រសជាតិធុរេនកំពតឲ្យសោះ។
ធុរេនកំពតល្បីល្បាញទូទាំងប្រទេសថាមានរសជាតិផ្អែមត្រជាក់ចិត្ត។
ធុរេនកំពតត្រូវបានគេស្គាល់ថាមានឱជារសឆ្ងាញ់ជាងធុរេនថៃ
និងមានតម្លៃថោកសមរម្យទៀតផង។អ្នកទេសចរដែលមកទស្សនារមណីយដ្ឋាននានា
នៅខេត្តកំពត តែងតែឈានចូលភ្លក់រសជាតិធុរេនខ្មែរ
និងទិញយកទៅផ្ញើបងប្អូន។ ជាងនេះទៅទៀត
ពួកគេក៏បានសរសើរមិនដាច់ពីមាត់អំពីធុរេនដ៏សែនឈ្ងុយឆ្ងាញ់នេះ៕
No comments:
Post a Comment