តំបន់ទេសចរណ៍៍៍៍ ខេត្តកំពត

I See My Country

I Like WordPress.com site

តំបន់ទេសចរណ៍ ខេត្តកំពត

 ខេត្តកំពត
ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង២៤នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តកំពតមានស្រុក ចំនួនប្រាំបីទូទាំងខេត្ត។
ខេត្តនេះផងដែរមានទីតាំងជាប់និងខេត្តកែប។ ហើយខេត្តកែបហាក់ដូច ជា នៅចំពាក់កណ្តាលនៃទឹកដីខេត្តកំពតផងដែរ។ ទឹកដីខេត្តកំពតពោពេញទៅដោយវត្ថុធាតុដើម និង វត្ថុមានតម្លៃ ហើយលើសពីនេះទៅទៀតនោះ ខេត្តកំពតជាប់និងសមុទ្រ ដូច្នេះតំបន់នេះមនុស្សម្នា ភាគច្រើនប្រមូលផលបានច្រើនអំពីការនេសាទ ហើយបងប្អូនខ្មែរយើងមួយចំនួនទៀតពូកគាត់ធ្វើ ស្រែអំបិលក្នុងមួយឆ្នាំៗពូកគេប្រមូលផលបានច្រើនតោនណាស់ ហើយអំបិលនៅខេត្តកំពតមិន ត្រឹមតែសំរាប់ហូបចំពោះបងប្អូនយើងក្នុងប្រទេសនោះទេ ក្នុងមួយឆ្នាំៗអបិលខេត្តកំពតបាននាំចេញ ទៅក្រៅប្រទេសច្ើនណាស់រាប់មិនអស់ទេ ហើយខេត្តយើងនៅមានដំនាំហូបផ្លែជាច្រើន ទៀត ដែលបងប្អូនប្រជាកសិករយើងប្រមូលផលបានក្នុងមួយឆ្នាំៗដូចជាតំបន់រម្មណី យដ្ឋានទឹកឈូ មាន ផ្លែធូរ៉េនរាប់ពាន់ដើម ហើយធូរ៉េននេះបងប្អូនយើងនៅតំបន់នោះប្រមូលផលបានម្តងៗមិនតិចជាង ពាន់ដុល្លារ ឬ ក៏ហួសដល់ម៊ឺនដុល្លារក៏អាចថាបានតាមអ្នកដែលមាន ដើមធូរ៉េនច្រើន ឬ តិច។ ហើយ នៅក្នុងតំបន់នោះមិនម៉ែនសុទ្ធតែចំការធូរ៉េននោះទេ ក្នុងនោះក៏មានដាំដំនាំផ្សេងៗទៀត ដូចជាម៉ាក់ ប្រេងម៉ាក់ប្រាង ម្ខុត ល្មុត សេដា ដំនាំទាំងនេះសុទ្ធតែជាដំនាំទទួលផលបានច្រើន ក្នុងរដូវកា លម្ដង ៗ។

ក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ខេត្តកំពតក៏ជាខេត្តដែលសំបូរទៅដោយតំបន់ ទេសចរណ៏ផងដែរ ព្រោះសម័យបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលយើងបានពង្រឹងនិង អភិវឌ្ឍន៏ ប្រទេសជាតិឲមានសន្ទុះគ្រប់វិស័យទាំងអស់ ហើយក្នុងចំណោមនោះដែ វិស័យទេសចរណ៏ ក៏ជា មុខសញ្ញាមួយក្នុងការស្តាប្រទេសជាតិយើងផងដែរ ដូច្នោះហើយខេត្តកំពត ក៏មិនចាញ់ពីខេត្ត ផ្សេង ៗប៉ុន្មានដែរ គឺថ្នាក់ដឹកនាំយើងបានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណា អោយតំបន់ដែល ឬខេត្តរបស់ខ្លូនមានការរីកចំរើន និង មានភាពជឿនលឿនជាលំដាប់ ជាពិសេសអភិវឌ្ឍន៏តំបន់ ទេស ចរណ៏ក្នុងខេត្តរបស់ខ្លួន។
រម្មណីយដ្ឋានទឹកឈូ
រម្មណីយដ្ឋានទឹកឈូស្ថិតនៅខាងជើង ទីរូមខេត្តកំពត បើយើងធ្វើដំណើរពី ទីក្រុងភ្នំពេញមកតាមផ្លូវជាតិ៣ មកហួសទីរូមខេត្តបន្តិច ឆ្លងស្ពានមួយលោកអ្នក និងបានឃើញស្លាកប៉ាណូ មួយដាក់តំបន់រម្មណីយដ្ឋាន ទឹកឈូ
ពេលនោះលោកអ្នកបត់ស្តាំចូល ប្រហែលជាបី គឺឡូម៉ែតនិង
ទៅដល់រម្មណីយដ្ឋាន ទឹកឈូ
រង្វង់មូលខេត្តកំពត
នូវពេលដែលលោកអ្នកធ្វើតំណើរទៅកាន់ខេត្តកំពតលោកអ្នកនិងបានឃើញរង្វង់មូលខេត្តកំពត
ដែលមាន រូបធូរ៉េនជាតំណាងនៃខេត្តកំពតមានផលដំណាំផ្លែឈើច្រើន និងមានរស់ជាតឆ្ងាញ
ជាគេនូវក្នុងប្រទេសកម្ពុជា។

ផែនទីខេត្តកំពត

 http://newscombodia.files.wordpress.com/2012/03/kampot-map.jpg?w=170

No comments:

Post a Comment