ទឹកជ្រោះក្បាលឆាយ


ទឹកជ្រោះក្បាលឆាយ

ទឹក​ជ្រោះក្បាល​ឆាយ​ មានទីតាំង​នៅ​ក្នុង​ខ័ណ្ឌ​​ព្រៃនុប មាន​​ចំងាយ ៧គ.ម ពីក្រុង​ព្រះសី​ហនុ​​បត់ឆ្វេង​ចូល​​ប្រហែល ៩​​គ.ម។ ទឹក​ជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើន​នៅ​ តាមមាត់​សមុទ្រ​ប៉ុន្ដែ​មក​ដល់​ចំនុច​មុខ​ក្បាល​ឆាយ ​ប្រភព​ទឹកនៅ​សល់​ផ្លូវទឹក​បីសំរាប់​ហូរដែល​មានកំពស់​ពី២​ ម ទៅ ៤ ម។ ចរន្ដ​ទឹក​មក​ដល់​ចំនុច​ក្បាល​ឆាយ​ផ្លូវ​ទឹក​មាន​តែមួយ​ដែល​មានទឹក​ហូរ​ ខ្លាំង​ហើយ​ធ្លាក​ល្បាក់ទឹក​មាន​កំពស់ ១៤ ម ភាគច្រើនអ្នកទេសចរណ៏​ចូលចិត្តមកងូត ទឹកលេងនៅ ត្រង់កន្លែង ទឹកធ្លាក់នេះ។ ប្រវត្តិ​ទឹកធ្លាក់​ក្បាលឆាយ​ត្រូវបាន​គេរក​ឃើញ​នៅក្នុង​ឆ្នាំ១៩៦០​​ ដល់ ឆ្នាំ១៩៦៣ និង ត្រូវ​បាន​រៀប​ចំជា​កន្លែង​ប្រទព​ផ្ដល់​ទឹកស្អាត​សំរាប់​ប្រើប្រាស់​នៅក្នុង ​ក្រុង​ព្រះសីហនុ​ ប៉ុន្ដែ​ការស្ថាបនា​នោះ​ត្រូបាន​ខកខាន​ដោយ​សារសង្គាម​កើតឡើង​ហើយ​តំបន់នោះ​ ក៏បាន​ក្លាយ​ជា​តំបន់​លាក់​ខ្លួន​របស់​ខ្មែរ​ក្រហម។ លុះមក​ដល់​ឆ្នាំ១៩៩៧ តំបន់​នោះ​ត្រូវបាន​ប្រែក្លាយ​ជាតំបន់​អភិវឌ្ឍន៏។ នៅ​ឆ្នាំ១៩៩៨ តំបន់​ក្បាលឆាយ​ត្រូវបាន​ក្រុមហ៊ុន​កុកអាន​បាន ដិញថ្លៃ រួចចាប់ ផ្ដើម​កសាងផ្លូវ​ប្រែក្លាយ​តំបន់នេះ​ជាតំបន់​រម្មណីយ​ដ្ឋាន​ ទេសចរណ៏។សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ​ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែ​នៅតំបន់ទឹកធ្លាក់នេះមាន​ លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាព​ខ្យល់អាកាសបរិសុទ្ឋ ព្រៃឈើធំៗ ខ្ពស់ៗនិង ភ្នំដ៏ស្រស់ស្អាត​ជាពិសេសនៅថ្ងៃបុណ្យទាន​រឺនៅថ្ងៃចុងសប្ដាហ៍។ សព្វថ្ងៃតំបន់នេះបានរក​ប្រាក់​ជា​ច្រើនជូនរដ្ឋាភិបាលកម្ពុជា៕

ឆ្នេរសុខា(ខេត្តព្រះសីហនុ)


ឆ្នេរសុខាលាតសន្ឋឹងវែងបន្ដពីឆ្នេរអូឈើទាល ប៉ុន្តែទឹកមាន លក្ខណៈ ជ្រៅ មានឆ្នេរខ្សាច់ ពរណ៏សរ​ រីឯ ទឹករលកសមុទ្រវិញ មានលក្ខណៈ ខ្លាំងជាងឆ្នេរអូឈើទា​ល សព្វថ្ងៃ​ នេះ មានភ្ញៀវ ទេសចរណ៏យ៉ាង ច្រើនកុះក៏ ជាពីសេស​ភ្ញៀវ អន្តរជាតិ ព្រោះឆ្នេរ​ នេះសព្វថ្ងៃត្រូវ បានវិនិយោគ​ទុន ដោយក្រុមហ៊ុនសុខាអូតែល របស់ លោកឧញ្ញាសុខគង់។ នៅឆ្នេរសុខា នេះលោកអ្នក អាចងួត ទឹកលេង ដេក សំដិល លើវាល ខ្សាច់ ​រឺ ក៏អាចជិះទូកលេងក៏បាន លើសពីនេះ ទៅទៀត លោកអ្នកអាចជិះ ទូកទៅលេងកោះជាច្រើននៅ ក្បែរៗឆ្នេរ នោះបាន ផងដែរ។ រីឯសំរាប់ ភ្ញៀវ ទេសចរណ៏ដែល មកពីទីឆ្ងាយ អាចសំណាក់ នៅក្នុង សណ្ឋាគារ សុខា។

No comments:

Post a Comment